Tuesday, January 10, 2017

Salad

By 5:15 AM
<figure class="op-ad">
  <i frame width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=192447874556542_192447887889874&adtype=banner300x250"></iframe>
</figure>

Salads can be healthy, satisfying meals on their own or perfect accompaniments to main dishes. Whatever sort of salad you're after, we've got a great selection of salad recipes guaranteed to please.
Read More...

Friday, November 4, 2016

ការចិញ្ចឹមមាន់




បច្ចុប្បន្ននេះ នៅ​ក្នុង​ទីផ្សារ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​​ ជា​ពិសេស​ការ​បរិភោគ​សាច់​មាន់​នេះ​មាន​ច្រើន​។ ប្រ​ជា​ជន​កម្ពុជា
យើង​ភាគ​ច្រើន​និយម ​និង​ចូល​ចិត្ត​បរិភោគ ​មាន់ស្រុកមាន់ស្រែ​។​​​ ដូច្នេះ​ ​ការ​ចិញ្ចឹម​​មាន់​​ស្រុក​​មាន់​​ស្រែ​​ជា​​តំរូវការ​​សំខាន់​​មួយ​​
ក្នុង​ផ្គត់​​ផ្គង់​​ទីផ្សារ​​សព្វថ្ងៃ​​។​​



១.ការផ្តល់ចំណីឲ្យមាន់ 
ជាទូទៅអ្នកចិញ្ចឹមមាន់គួរផ្លាស់ប្តូរទំលាប់ពីការឲ្យ ស្រូវ អង្ករ ដោយបាចឲ្យស៊ីមកផ្តល់ជា កន្ទក់ ចុងអង្ករលាយជាមួយនឹងបន្លែ
បៃតង ដូចជា ត្រកួន​ ចបាយទាវិញ ព្រោះវាជួយកាត់បន្ថយថវិកា នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ការលូតលាស់របស់មាន់។

២.របៀបធ្វើចំណី

វត្ថុធាតុដើមទាំងនោះមានបន្លែបៃតង និងសត្វល្អិតផ្សេងៗដូចជា​ ៖ 
ត្រកួន ស្លឹកកន្ថុំថេត ស្ពៃ​ ស្លឹកបាស អង្ករ កន្ទក់ ខ្យង កំពឹស ។ល ។

ក្រោយពីមានវត្ថុធាតុដើមដូចខាងលើ​ យើងត្រូវយកបន្លែបៃតង កំពឹស ខ្យង និងសត្វល្អិតផ្សេងៗទៀតយកមកជញ្រ្ចាំឲ្យម៉ត់
ហើយលាយជាមួយអង្ករ កន្ទក់ឲ្យសប់ល្អ បន្ទាប់មកយើងអាចយកទៅបាចឲ្យមាន់ស៊ីបានភ្លាម។ ពិសេសជាងនេះទៅទៀត
ដើម្បីបង្កើនប្រសិទ្ធភាពនៃការលូតលាស់របស់មាន់យើងអាចធ្វើមេចំណី  ក្នុងលក្ខណៈងាយៗដោយមានសារៈធាតុស្រស់ៗ
ដូចជា៖ សាច់ បន្លែ មើមដំឡូងមី ផ្លែសេដា ផ្លែឈើ ផ្លែល្ហុង កំពើស ខ្ចង  ទាំងអស់នេះយកមកជញ្រ្ចាំឲ្យម៉ត់លាយជាមួយគ្នា​ ហើយយកទៅដាក់ក្នុងកែវក្នុងមួយរយៈពេល​ ១៥ថ្ងៃសិន ដើម្បីឲ្យមេចំណីកាច់បានល្អ។ ក្រោយមកយើងយកមេចំណីដែល
បានធ្វើរួចលាយជាមួយចំណីមាន់ធម្មតាក្នុងកំរិត ១% ឫចំណីធម្មតាចំនួន ១គីឡូក្រាមលាយជាមួយមេចំណី ១ស្លាបព្រាបាយ
ក៏បានដែរ។


៣.ការថែទាំ

៣.១.វិធីការពារស្រមើ និងការធ្វើអនាម័យ

ជាទូទៅស្រមើច្រើនកើតឡើងលើសំបុកមាន់ ជាពិសេសនៅពេលមាន់កំពុងក្រាបពង ដើម្បីកុំឲ្យមានស្រមើលកើតមាន ​ដំបូង
មុនពេលមាន់ក្រាបពង យើងអាចកាច់ស្លឹករុក្ខជាតិដូចជា៖ ស្លឹកស្តៅ ស្លឹកស្មាច ស្លឹកទៀប ស្លឹកម្រះព្រៅ ស្លឹកកទ្រោងខែត ជាដើមយកមកដាក់ទ្រាប់បាតសំបុកមាន់ឲ្យបានមុនពេលដាក់អោយមាន់ពង។

នៅពេលកូនមាន់ញាស់អស់ យើងគូរយកចំបើង ឬស្លឹករុក្ខជាតិដែលយើងបានដាក់ទ្រាបបាទពីមុននោះទៅដុតចោលដើម្បី
សំលាប់ ចៃ និងស្រមើ ត្រូវរក្សាមាន់ឲ្យមានសុវត្ថិភាពដោយចិញ្ចឹមនៅក្នុងរបងព័ទ្ធជុំវិញដើម្បីការពារដល់ការប៉ះពាល់ជាមួយ
មាន់ដទៃដែលអាចមានជំងឺផ្តាស់សាយបក្សី ហើយត្រូវដាក់មាន់ចំនូលថ្មីឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែកក្នុងរយៈពេល
១៤ថ្ងៃ ចំងាយ ៣ម៉ែត្រយ៉ាងតិចពីមាន់ចាស់ផ្សេងៗទៀត ហើយត្រូវយកមាន់ងាប់ដោយសាជំងឺផ្សេងៗទៅកប់ក្នុងដីអោយ
បានជ្រៅ​ឆ្ងាយពីបរិវេណចិញ្ចឹម។

បើមានមាន់ឈឺ ឬសង្ស័យថាកើតជំងឺត្រូវបំបែកចេញឲ្យឆ្ងាយពីមាន់ដទៃទៀត  ។  ត្រាំស្លឹកគ្រី សំបកស្តៅ រំដេង គ្រាប់សង្កែដាក់ក្នុងទឹកឲ្យមាន់ផឹក ជាពិសេសនៅរដូវក្តៅយើងត្រូវទំលាក់ព្រូនឲ្យមាន់ដោយប្រើ ស្លឹកកន្ថុំថេត គ្រាប់កន្ថុំថេត លាយជា
មួយចំណី ឬច្រកផ្ទាល់តែម្តង​ ការទំលាក់ព្រូនអាចជួយឲ្យមាន់មានសុខភាពល្អ និងលូតលាស់បានល្អ ៕

-​ការធ្វើ​ទ្រុងមាន់





សិប្បករ​អាច​ធ្វើ​ទ្រុង​ឡើង​បាន ​បើសិនជា​មាន​ដែក​សំណាញ់​ទំហំ ២​ស​.​ម ។ សំណាញ់​សំរាប់ធ្វើ​គ្រោង​ និង​ជញ្ជាំងខ័ណ្ឌ ត្រូវ​មាន​ទំហំ ២,៥ ទ ​៥​ស​.​ម ។ កំណាត់​មួយ​ផ្ទាំងៗ​មាន​ទំហំ ៣,៦៦​ម ទ​១,៥​ម បាន​ជា​ទំរង់​ទ្រុង​មួយ​មាន​៣​បន្ទប់ ឬ​ទ្រុង​មួយ​នោះ​អាច​ដាក់​មាន់​បាន​រហូត​ដល់​១៦​ក្បាល ។ ផ្ទាំង​ជញ្ជាំងខ័ណ្ឌ​ចំនួន​៤ និង​ជញ្ជាំង​ខាង​មាន​ទំហំ ៤០ ទ​ ៤៥​ស​.​ម ធ្វើ​ជា​ទ្រុងមាន​ចំណុះ​៣​បន្ទប់​រួម ឬ​១៧​ទ្រុង​ភ្លោះ​ដែល​មាន​ចន្លោះ ២២,៨​ស​.​ម ដាច់ពីគ្នា ។ លួស​ដែល​អាច​ពត់​បាន​ត្រូវ​គេ​ប្រើប្រាស់ សំរាប់​ចងភ្ជាប់​គ្នា​រវាង​គម្រោង​និងជញ្ជាំងខ័ណ្ឌ ។ នៅ​ខាង​មុខ​គេ​ធ្វើ​ពី​លួស​សំណាញ់ ដែល​មាន​ប្រឡោះ ៥ ទ​១០​ស​.​ម ។ បាត​ទ្រុង​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​បន្តិច​ប្រហែល ៧,៦​ស​.​ម ធ្វើ​ដូច្នេះ​ពង​អាច​រមាល​កាត់​តាម​ប្រឡោះ​ប្រហោង ៥​ស​.​ម ហើយ​នៅ​ខាង​មុខ​ត្រូវ​ពត់​លួស​សំណាញ់ ដែល​នៅសល់​ឡើង​លើ​ដើម្បី​ងាយស្រួល​ទប់​នូវ​ការ​រមៀល និង​ការប្រមូល​ពង ។ គេ​អាច​ធ្វើ​កំរាល​ទ្រុង​ពី​ឫស្សី​ ឬ​បន្ទះក្តារ​តូចៗ ជំនួស​កំរាល​លួស​សំណាញ់ ។ ស្នូក​ទឹក​និង​ស្នូក​ចំណី​អាចធ្វើ​ពី​បន្ទះ​លោហះធាតុ ឬ​ឫស្សី ហើយ​ចង​ព្យួរ​យ៉ាង​តឹង​នៅខាងមុខ​ទ្រុង ។ ការដាក់ឲ្យ​នៅ​ចន្លោះ​ដាច់ពីគ្នា គឺជា​ការ​សំខាន់​ក្នុង​ការការពារ កុំឲ្យ​កំពប់ទឹកឬ​ចំណី ។ ទ្រុង​ភ្លោះ​តំរូវ​ឲ្យ​ដាក់​មាន់​ពង​ពីរ​ក្នុង​ទ្រុង​និមួយៗ ចំណែកឯ​ទ្រង់​រួម បើសិន​គេ​កាត់​ជំ​ពុះ​វា គេ​អាច​ដាក់​រហូតដល់​៦​ក្បាល ។​
​​ប្រព័ន្ធ​ធ្វើ​ទ្រុង​ពីរ​ជាន់ ត្រូវបាន​គេ​ពន្យល់​ដោយ​បង្ហាញ​រូបភាព ។ ផ្ទៃ​បាត​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ប្រហែល ៧,៦​ស​.​ម ដើម្បី​ឲ្យ​ពងរ​មៀល​ធ្លាក់​ចេញ​មក​បាន​ស្រួល ដោយ​គ្មាន​ការខូចខាត ។​ 

Read More...

Thursday, October 27, 2016

ដឹងចិត្ត​សាស្ត្រ ៦ ចំណុច​នេះ លោកអ្នក​នឹង​មើល​ធ្លុះ​ចិត្ត​មនុស្ស​ដោយ​មិនបាច់​ប្រឹង

By 5:50 AM No comments
ជាធម្មតា ប្រតិកម្ម​របស់​មនុស្ស​អាច​បញ្ជាក់​ឱ្យ​យើង​បានដឹង​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ចិត្ត​របស់គេ​បាន ប៉ុន្តែ​លោកអ្នក​ធ្វើយ៉ាងណា​ទើប​អាច​សម្គាល់​ដឹង​អំពី​រឿង​លាក់​ក្នុង​ចិត្ត​ទាំងនោះ​?
​    ​១. ប្រសិនបើ​មនុស្ស​ម្នាក់​ដេក​ច្រើន មានន័យថា គាត់​កើតទុក្ខ​...​។​
​    ​២. ប្រសិនបើ​មនុស្ស​ម្នាក់​និយាយ​តិច​តែ​និយាយ​លឿន មានន័យថា គាត់​កំពុង​លាក់​រឿង​អា​ថ៍កំ​បាំង​...​។​
​    ​៣. ប្រសិនបើ​មនុស្ស​ម្នាក់​មិនអាច​យំ​បាន មានន័យថា គាត់​ជា​មនុស្ស​ទន់ខ្សោយ​...​។​
​    ​៤. ប្រសិនបើ​មនុស្ស​ម្នាក់​ខឹង​សូម្បីតែ​រឿង​តូចតាច​មួយ មានន័យថា គាត់​ត្រូវការ​សេចក្តីស្រឡាញ់​...​។​
​    ​៥. ប្រសិនបើ​មនុស្ស​ម្នាក់​ពិសា​អាហារ​ក្នុង​ឥរិយាបថ​ខុស​ប្រក្រតី មានន័យថា គាត់​កំពុង​តានតឹង​ក្នុង​អារម្មណ៍​...​។​
​    ​៦. ប្រសិនបើ​មនុស្ស​ម្នាក់​សើច​ច្រើន​សូម្បីតែ​រឿង​កំ​ប៉ិច​កំប៉ុក មានន័យថា គាត់​កំពុង​ឯកោ​ជ្រាលជ្រៅ​នៅក្នុង​ចិត្ត​...៕
Read More...

Thursday, October 6, 2016

អត្ថប្រយោជន៍នៃសំបកក្រូច

មិននឹកស្មានថាសំបកក្រូច អាចព្យាបាលការឈឺសន្លាក់ឆ្អឹង
និងឈឺបាតជើងបានយ៉ាងមានប្រសិទ្ធភាព * ធាតុផ្សំ៖
- ក្រូចឆ្មារពណ៌លឿង៣ផ្លែ ដែលគ្មានជាតិគីមី
- ប្រេងអូលីវ។



* វិធីធ្វើ៖
- ចិតសំបកក្រូចយកផ្នែកសខាងក្នុងចេញ រួចចិតជាចំណិតតូចៗស្តើងៗ ដាក់ចូលក្នុងក្រឡកែវមួយ
- ចាក់ប្រេងអូលីវចូលឲ្យលិចសំបកក្រូចនោះ រួចបិទគម្របរក្សាទុករយៈពេល២អាទិត្យ។
* វិធីប្រើ៖
- យកទឹកប្រេងបេស់វាមកលាបរិត ម៉ាស្សា ១៥នាទី ត្រង់កន្លែងដែលឈឺ ហើយទុករយៈពេល២ម៉ោងទើបសម្អាតចេញ
- យកកាករបស់វាមកបិតរួចយកស្បៃរុំត្រង់បាតជើង ឬកន្លែងឈឺទុក១យប់ រួចយកវាចេញ និងលាងសម្អាត
- ធ្វើបែបនេះបានរយៈពេល២ឬ៣ថ្ងៃអ្នកនឹងទទួលបានធូរស្បើយ។
Read More...

ស្លឹកទៀបបារាំង

By 4:39 AM No comments
អាចសម្លាប់មេរោគមហារីក១០០០ដង លើសឱសថផ្សេងៗ
ជាពិសេសមេរោគមហារីកដោះ សួត និងមហារីកក្រពេញប្រូស្តាត
ជួយព្យាបាលការលាកសាច់ដុំ ឈឺសន្លាក់ឆ្អឹង
* ធាតុផ្សំ៖
- ស្លឹកទៀបបារាំង៤០សន្លឹក (កុំយកស្លឹកចាស់ពេក) និងទឹកស្អាត១លីត្រ
- យកវាទៅហាលនឹងខ្យល់ឲ្យស្ងួត ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ។
និងប្រសិទ្ធិភាពរបស់វា។
* វិធីធ្វើ៖
- ដាក់ដាំទឹក១លីត្រឲ្យពុះ
- ពេលពុះភ្លាមដាក់ស្លឹកទៀបចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល២០នាទី ពណ៌វានឹងក្លាយទៅជាត្នោតចាស់ ឬដូចតែធម្មតា។
- ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបាន។
- ត្រូវផឹកទឹកនេះឲ្យបានជាប់រយៈពេល៣០ថ្ងៃ និងផឹក៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ ហាមខកខាន តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
- ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺនៅមាន ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែល។ ប្រសិនបើរោគសញ្ញាបាត់មុនរយៈពេល៣០ថ្ងៃ ត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
* សម្រាប់អ្នកដែលចង់ថែទាំសុខភាព៖ អាចផឹក១កែវក្នុង១ថ្ងៃ ៣០នាទីមុនពិសារបាយ ហើយ៥ថ្ងៃក្នុងមួយអាទិត្យ ហើយមិនត្រូវលាយជាមួយតែអ្វីផ្សេងនោះទេអាចធ្វើឲ្យវាឆុងគ្នា។
*អាចសាកល្បងវិធីនេះ ពេលដែលពេទ្យវិទ្យាសាស្រ្តអស់សម្ថភាពព្យាបាលហើយ។
- ស្លឹកទៀបបារាំងមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការប្រឆាំង និងសម្លាប់មេរោគមហារីកកាចសាហាវ វាក៏ជួយដល់ប្រព័ន្ធការការខ្លួនរបស់យើងឲ្យរឹងមាំផងដែរ។
- វាជួយកំចាត់ជាតិអាស៊ីតអ៊ុយរិចចេញពីក្នុងឈាម និងជួយដល់ប្រព័ន្ធបង្ហួរនោមផងដែរ ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។
- ស្លឹកវាជាថ្នាំប្រឆាំងនឹងការរលាកសាច់ដុំ ឈឺសន្លាក់ឆ្អឹង ដោយយកស្លឹកវាស្ងោរជាមួយទឹក ១៥នាទី រួចយកទឹកវាទៅម៉ាស្សា និងស្អំរយៈពេល២០នាទីចំកន្លែងដែលឈឺពីរដងក្នុងមួយថ្ងៃ។
Read More...