Friday, November 4, 2016

ការចិញ្ចឹមមាន់




បច្ចុប្បន្ននេះ នៅ​ក្នុង​ទីផ្សារ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​​ ជា​ពិសេស​ការ​បរិភោគ​សាច់​មាន់​នេះ​មាន​ច្រើន​។ ប្រ​ជា​ជន​កម្ពុជា
យើង​ភាគ​ច្រើន​និយម ​និង​ចូល​ចិត្ត​បរិភោគ ​មាន់ស្រុកមាន់ស្រែ​។​​​ ដូច្នេះ​ ​ការ​ចិញ្ចឹម​​មាន់​​ស្រុក​​មាន់​​ស្រែ​​ជា​​តំរូវការ​​សំខាន់​​មួយ​​
ក្នុង​ផ្គត់​​ផ្គង់​​ទីផ្សារ​​សព្វថ្ងៃ​​។​​



១.ការផ្តល់ចំណីឲ្យមាន់ 
ជាទូទៅអ្នកចិញ្ចឹមមាន់គួរផ្លាស់ប្តូរទំលាប់ពីការឲ្យ ស្រូវ អង្ករ ដោយបាចឲ្យស៊ីមកផ្តល់ជា កន្ទក់ ចុងអង្ករលាយជាមួយនឹងបន្លែ
បៃតង ដូចជា ត្រកួន​ ចបាយទាវិញ ព្រោះវាជួយកាត់បន្ថយថវិកា នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ការលូតលាស់របស់មាន់។

២.របៀបធ្វើចំណី

វត្ថុធាតុដើមទាំងនោះមានបន្លែបៃតង និងសត្វល្អិតផ្សេងៗដូចជា​ ៖ 
ត្រកួន ស្លឹកកន្ថុំថេត ស្ពៃ​ ស្លឹកបាស អង្ករ កន្ទក់ ខ្យង កំពឹស ។ល ។

ក្រោយពីមានវត្ថុធាតុដើមដូចខាងលើ​ យើងត្រូវយកបន្លែបៃតង កំពឹស ខ្យង និងសត្វល្អិតផ្សេងៗទៀតយកមកជញ្រ្ចាំឲ្យម៉ត់
ហើយលាយជាមួយអង្ករ កន្ទក់ឲ្យសប់ល្អ បន្ទាប់មកយើងអាចយកទៅបាចឲ្យមាន់ស៊ីបានភ្លាម។ ពិសេសជាងនេះទៅទៀត
ដើម្បីបង្កើនប្រសិទ្ធភាពនៃការលូតលាស់របស់មាន់យើងអាចធ្វើមេចំណី  ក្នុងលក្ខណៈងាយៗដោយមានសារៈធាតុស្រស់ៗ
ដូចជា៖ សាច់ បន្លែ មើមដំឡូងមី ផ្លែសេដា ផ្លែឈើ ផ្លែល្ហុង កំពើស ខ្ចង  ទាំងអស់នេះយកមកជញ្រ្ចាំឲ្យម៉ត់លាយជាមួយគ្នា​ ហើយយកទៅដាក់ក្នុងកែវក្នុងមួយរយៈពេល​ ១៥ថ្ងៃសិន ដើម្បីឲ្យមេចំណីកាច់បានល្អ។ ក្រោយមកយើងយកមេចំណីដែល
បានធ្វើរួចលាយជាមួយចំណីមាន់ធម្មតាក្នុងកំរិត ១% ឫចំណីធម្មតាចំនួន ១គីឡូក្រាមលាយជាមួយមេចំណី ១ស្លាបព្រាបាយ
ក៏បានដែរ។


៣.ការថែទាំ

៣.១.វិធីការពារស្រមើ និងការធ្វើអនាម័យ

ជាទូទៅស្រមើច្រើនកើតឡើងលើសំបុកមាន់ ជាពិសេសនៅពេលមាន់កំពុងក្រាបពង ដើម្បីកុំឲ្យមានស្រមើលកើតមាន ​ដំបូង
មុនពេលមាន់ក្រាបពង យើងអាចកាច់ស្លឹករុក្ខជាតិដូចជា៖ ស្លឹកស្តៅ ស្លឹកស្មាច ស្លឹកទៀប ស្លឹកម្រះព្រៅ ស្លឹកកទ្រោងខែត ជាដើមយកមកដាក់ទ្រាប់បាតសំបុកមាន់ឲ្យបានមុនពេលដាក់អោយមាន់ពង។

នៅពេលកូនមាន់ញាស់អស់ យើងគូរយកចំបើង ឬស្លឹករុក្ខជាតិដែលយើងបានដាក់ទ្រាបបាទពីមុននោះទៅដុតចោលដើម្បី
សំលាប់ ចៃ និងស្រមើ ត្រូវរក្សាមាន់ឲ្យមានសុវត្ថិភាពដោយចិញ្ចឹមនៅក្នុងរបងព័ទ្ធជុំវិញដើម្បីការពារដល់ការប៉ះពាល់ជាមួយ
មាន់ដទៃដែលអាចមានជំងឺផ្តាស់សាយបក្សី ហើយត្រូវដាក់មាន់ចំនូលថ្មីឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែកក្នុងរយៈពេល
១៤ថ្ងៃ ចំងាយ ៣ម៉ែត្រយ៉ាងតិចពីមាន់ចាស់ផ្សេងៗទៀត ហើយត្រូវយកមាន់ងាប់ដោយសាជំងឺផ្សេងៗទៅកប់ក្នុងដីអោយ
បានជ្រៅ​ឆ្ងាយពីបរិវេណចិញ្ចឹម។

បើមានមាន់ឈឺ ឬសង្ស័យថាកើតជំងឺត្រូវបំបែកចេញឲ្យឆ្ងាយពីមាន់ដទៃទៀត  ។  ត្រាំស្លឹកគ្រី សំបកស្តៅ រំដេង គ្រាប់សង្កែដាក់ក្នុងទឹកឲ្យមាន់ផឹក ជាពិសេសនៅរដូវក្តៅយើងត្រូវទំលាក់ព្រូនឲ្យមាន់ដោយប្រើ ស្លឹកកន្ថុំថេត គ្រាប់កន្ថុំថេត លាយជា
មួយចំណី ឬច្រកផ្ទាល់តែម្តង​ ការទំលាក់ព្រូនអាចជួយឲ្យមាន់មានសុខភាពល្អ និងលូតលាស់បានល្អ ៕

-​ការធ្វើ​ទ្រុងមាន់





សិប្បករ​អាច​ធ្វើ​ទ្រុង​ឡើង​បាន ​បើសិនជា​មាន​ដែក​សំណាញ់​ទំហំ ២​ស​.​ម ។ សំណាញ់​សំរាប់ធ្វើ​គ្រោង​ និង​ជញ្ជាំងខ័ណ្ឌ ត្រូវ​មាន​ទំហំ ២,៥ ទ ​៥​ស​.​ម ។ កំណាត់​មួយ​ផ្ទាំងៗ​មាន​ទំហំ ៣,៦៦​ម ទ​១,៥​ម បាន​ជា​ទំរង់​ទ្រុង​មួយ​មាន​៣​បន្ទប់ ឬ​ទ្រុង​មួយ​នោះ​អាច​ដាក់​មាន់​បាន​រហូត​ដល់​១៦​ក្បាល ។ ផ្ទាំង​ជញ្ជាំងខ័ណ្ឌ​ចំនួន​៤ និង​ជញ្ជាំង​ខាង​មាន​ទំហំ ៤០ ទ​ ៤៥​ស​.​ម ធ្វើ​ជា​ទ្រុងមាន​ចំណុះ​៣​បន្ទប់​រួម ឬ​១៧​ទ្រុង​ភ្លោះ​ដែល​មាន​ចន្លោះ ២២,៨​ស​.​ម ដាច់ពីគ្នា ។ លួស​ដែល​អាច​ពត់​បាន​ត្រូវ​គេ​ប្រើប្រាស់ សំរាប់​ចងភ្ជាប់​គ្នា​រវាង​គម្រោង​និងជញ្ជាំងខ័ណ្ឌ ។ នៅ​ខាង​មុខ​គេ​ធ្វើ​ពី​លួស​សំណាញ់ ដែល​មាន​ប្រឡោះ ៥ ទ​១០​ស​.​ម ។ បាត​ទ្រុង​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​បន្តិច​ប្រហែល ៧,៦​ស​.​ម ធ្វើ​ដូច្នេះ​ពង​អាច​រមាល​កាត់​តាម​ប្រឡោះ​ប្រហោង ៥​ស​.​ម ហើយ​នៅ​ខាង​មុខ​ត្រូវ​ពត់​លួស​សំណាញ់ ដែល​នៅសល់​ឡើង​លើ​ដើម្បី​ងាយស្រួល​ទប់​នូវ​ការ​រមៀល និង​ការប្រមូល​ពង ។ គេ​អាច​ធ្វើ​កំរាល​ទ្រុង​ពី​ឫស្សី​ ឬ​បន្ទះក្តារ​តូចៗ ជំនួស​កំរាល​លួស​សំណាញ់ ។ ស្នូក​ទឹក​និង​ស្នូក​ចំណី​អាចធ្វើ​ពី​បន្ទះ​លោហះធាតុ ឬ​ឫស្សី ហើយ​ចង​ព្យួរ​យ៉ាង​តឹង​នៅខាងមុខ​ទ្រុង ។ ការដាក់ឲ្យ​នៅ​ចន្លោះ​ដាច់ពីគ្នា គឺជា​ការ​សំខាន់​ក្នុង​ការការពារ កុំឲ្យ​កំពប់ទឹកឬ​ចំណី ។ ទ្រុង​ភ្លោះ​តំរូវ​ឲ្យ​ដាក់​មាន់​ពង​ពីរ​ក្នុង​ទ្រុង​និមួយៗ ចំណែកឯ​ទ្រង់​រួម បើសិន​គេ​កាត់​ជំ​ពុះ​វា គេ​អាច​ដាក់​រហូតដល់​៦​ក្បាល ។​
​​ប្រព័ន្ធ​ធ្វើ​ទ្រុង​ពីរ​ជាន់ ត្រូវបាន​គេ​ពន្យល់​ដោយ​បង្ហាញ​រូបភាព ។ ផ្ទៃ​បាត​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ប្រហែល ៧,៦​ស​.​ម ដើម្បី​ឲ្យ​ពងរ​មៀល​ធ្លាក់​ចេញ​មក​បាន​ស្រួល ដោយ​គ្មាន​ការខូចខាត ។​ 

Read More...